ផលិតផលកសិកម្មនាំចេញទៅប្រទេសចិន ប្រទេសកម្ពុជាទទួលបាន "ឱកាសមាស"

ប្រភព: កាសែតពាណិជ្ជកម្មអន្តរជាតិ   |    2024-03-27 17:20:23

នាខែកុម្ភៈឆ្នាំនេះ អគ្គនាយកដ្ឋានគយប្រទេសចិន បានធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមចំការ និងរោងចក្រវេចខ្ចប់ផ្លែឈើប្រទេសកម្ពុជាដែលនាំចេញទៅប្រទេសចិន បង្ហាញថាផ្លែដូងប្រទេសកម្ពុជាបានបំពេញគ្រប់នីតិវិធីសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន គឺអាចនាំចេញទៅប្រទេសចិនបាន ហើយក្លាយជាសមិទ្ធិផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។

ផលិតផលកសិកម្មគឺជាទំនិញពាណិជ្ជកម្មប្រពៃណីដ៏សំខាន់រវាងប្រទេសកម្ពុជានិងចិន។អ្នកជំនាញបាននិយាយក្នុងពេលទទួលបទសម្ភាសន៍ថាប្រទេសទាំងពីរមានការបំពេញបន្ថែមគ្នាខ្ពស់ក្នុងវិស័យពាណិជ្ជកម្មកសិផលនិងមានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍនាពេលអនាគតភាគីទាំងពីរគួរតែផ្តោតលើការបង្កើនបរិមាណនិងការបង្កើនប្រភេទកសិផលដើម្បីរឹតបន្តឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មផលិតផលកសិកម្ម។

លោក ចូវ មី  អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្មបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានពីកាសែតពាណិជ្ជកម្មអន្តរជាតិថា  ប្រទេស​ចិននិង​ប្រទេសកម្ពុជា​មាន​សក្តានុពល​អភិវឌ្ឍន៍​ខ្លាំង​ក្នុង​ពាណិជ្ជកម្ម​ផលិតផល​កសិកម្ម។ គាត់បង្ហាញថា ប្រទេស​កម្ពុជា​ជា​ប្រទេស​កសិកម្ម​ប្រពៃណី ហើយ​ប្រទេស​ចិន​មាន​ទីផ្សារ​ធំ​ទូលាយ ផលិតផល​កសិកម្ម​នៃ​ប្រទេស​ទាំង​ពីរ​មាន​ការ​បំពេញ​បន្ថែម​គ្នា​យ៉ាង​ខ្លាំង ព្រមទាំងមានចម្ងាយជិតគ្នា។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន​និង《កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់》(RCEP) បានបង្កើតឱកាសកាន់តែច្រើនសម្រាប់ផលិតផលកសិកម្មកម្ពុជាក្នុងការពង្រីកទីផ្សារទៅកាន់ទីផ្សារប្រទេសចិន នៅថ្ងៃអនាគតនឹងមានផលិតផលកម្ពុជាជាច្រើនទៀតនាំចេញទៅកាន់ប្រទេសចិន។ ខណៈដែលកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបន្តកាន់តែស៊ីជម្រៅ  ហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូនដូចជាផ្លូវដែក និងផ្លូវគោកក្នុងឥណ្ឌូចិនកំពុងពន្លឿនការសាងសង់ ទាំងនេះគឺផ្តល់លក្ខខណ្ឌល្អប្រសើរសម្រាប់ប្រទេសទាំងពីរក្នុងការពង្រីកទំហំពាណិជ្ជកម្មកសិកម្មបន្ថែមទៀត។

ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈវេទិកានិងបណ្តាញនានាដូចជា ពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍ទំនិញប្រើប្រាស់អន្តរជាតិចិន និងពិព័រណ៍ចិន-អាស៊ាន សហគ្រាសកម្ពុជាបានបង្ហាញនិងផ្សព្វផ្សាយផលិតផលដែលមានគុណភាពខ្ពស់ បង្កើនការយល់ដឹងអំពីផលិតផល និងទទួលបានឱកាសអាជីវកម្មដ៏មានតម្លៃ  ផលិតផលកសិកម្មគុណភាពខ្ពស់របស់ប្រទេសកម្ពុជាមួយចំនួនធំបាននាំចូលទៅទីផ្សារប្រទេសចិន។

របាយការណ៍ “បច្ចុប្បន្នភាពសេដ្ឋកិច្ចប្រទេសកម្ពុជាឆ្នាំ២០២៣”របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយនាពេលថ្មីៗនេះ ក៏បានបង្ហាញថា ការចូលជាធរមាននៃ RCEPបង្កើនឱកាសសម្រាប់ផលិតផលកម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ ។  ចាប់តាំងពី RCEPនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជាចូលជាធរមានមក ការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិនបានចូលក្នុងផ្លូវល្បឿនលឿន ។ ត្រីកែ ពោត ផ្លែមៀន ផ្លែដូងជាដើម បានបញ្ចប់នីតិវិធីនាំចេញទៅប្រទេសចិនជាបន្តបន្ទាប់ ហើយចូលទៅកាន់ទីផ្សារប្រទេសចិន។ បច្ចុប្បន្ន ភាគីទាំងពីរក៏កំពុងខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយសំបុកត្រចៀកកាំ និងផលិតផលកសិកម្មគុណភាពខ្ពស់ផ្សេងទៀតរបស់ប្រទេសកម្ពុជា ដើម្បីចូលទៅកាន់ទីផ្សារប្រទេសចិន។

អ្នកយកព័ត៌មាន៖Li Ning

អ្នកបកប្រែ៖ Li Zha

ផលិតផលកសិកម្មនាំចេញទៅប្រទេសចិន ប្រទេសកម្ពុជាទទួលបាន "ឱកាសមាស"