មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

ប្រភព: CRI   |    2024-12-31 16:58:24

យប់​ថ្ងៃទី ៣០ ខែធ្នូ ​មហោស្រព​​ល្ខោន​អបអរ​ឆ្នាំថ្មី​ឆ្នាំ ​២០២៥​ ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រោងមហោស្រព​​ជាតិ​ចិន​ដែល​ស្ថិតនៅ​ទីក្រុង​ប៉េកាំង ។ ​អ្នកដឹកនាំ​បក្ស​និង​រដ្ឋ​ចិន​​ដូចជា​​លោក Xi Jinping , លោក Li Qiang ​, លោក Zhao Leji  ​ ​​ជាដើម ​បាន​ចូលរួម​ទស្សនា​ការសម្តែង​សិល្បៈ​ជាមួយ​​មហាជន​មកពី​បណ្តាមជ្ឈដ្ឋាន​នៅ​ក្រុង​​​ប៉េកាំង ​​ដើម្បី​​រួមគ្នា​សាទរ​​​ឆ្នាំថ្មី​ឆ្នាំ​សកល​។

មហោស្រព​លើក​នេះ​មានការ​សម្តែង​ល្ខោន​ប្រភេទខុសៗគ្នា​របស់​ប្រទេសចិន​ ​រឿង​ល្ខោន​បុរាណ​ដ៏​​ល្បីល្បាញ​និង​រឿង​ល្ខោន​ដែល​​និពន្ធ​ថ្មី​​​ប្រកប​ដោយ​​លក្ខណៈ​ពិសេស​ដោយឡែកពីគ្នា  ​​​ដែល​បាន​​បង្ហាញ​ពី​សភាពរុងរឿង​និង​រស់រវើក​នៃ​ល្ខោន​ប្រជាជាតិ​ចិន​ ​និង​​បង្ហាញ​ពី​​ការខិតខំ​​តស៊ូ​ឆ្ពោះទៅមុខ​៕​​​​

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា