លោកXi Jinpingផ្ញើសាររំលែកទុក្ខដល់លោកបៃដិនប្រធានាធិបតីអាមេរិកស្តីពីមរណភាពរបស់លោកJimmy Carter
ថ្ងៃទី៣០ ខែធ្នូ លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសាររំលែកទុក្ខដល់លោកបៃដិនប្រធានាធិបតីអាមេរិកស្តីពីការមរណភាពរបស់លោកJimmy Carter។លោកXi Jinpingបានតាងនាមរដ្ឋាភិបាលចិននិងប្រជាជនចិន ព្រមទាំងខ្លួនលោក សូមសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោកJimmy Carterអតីតប្រធានាធិបតីអាមេរិកនិងសួរសុខទុក្ខដោយស្មោះស្ម័គ្រចំពោះក្រុមគ្រួសាររបស់លោក។
លោកXi Jinpingបានលើកឡើងថា លោក Jimmy Carterអតីតប្រធានាធិបតីអាមេរិកគឺជាអ្នកជំរុញនិងអ្នកសម្រេចចិត្តក្នុងការបង្កើតទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក ហើយបានរួមចំណែកសំខាន់ដល់ការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកក្នុងរយៈពេលកន្លង។ទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកជាទំនាក់ទំនង ទ្វេភាគីដ៏សំខាន់បំផុតលើពិភពលោក។ភាគីចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយភាគីអាមេរិក ផ្តោតសំខាន់ទៅលើផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំង២ សមស្របទៅនឹងក្តីសង្ឃឹមជាទូទៅរបស់សហគមន៍អន្តរជាតិ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកវិវឌ្ឍទៅមុខតាមមាគ៌ាត្រឹមត្រូវប្រកបដោយរឹងមាំ ស្ថិរភាព និងនិរន្តភាព៕