ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្ត​ចិនបើកធ្វើ​កិច្ច​ប្រជុំ​ទិតៀន​និង​ស្វ័យ​ទិតៀន លោក Xi Jinping ប្រធាន​រដ្ឋចិនធ្វើ​ជា​អធិបតីនិង​ថ្លែង​សុន្ទរកថា​​ ​សំខាន់​ក្នុងកិច្ច​ប្រជុំ ​

ប្រភព: CRI   |    2024-12-31 16:57:06

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​បានបើកធ្វើ​កិច្ច​ប្រជុំ​ទិតៀន​និង​ស្វ័យ​ទិតៀននៅ​ថ្ងៃ​ទី​ ២៦ និង​​ថ្ងៃ​ទី ​២៧ ​ខែធ្នូ​ ដើម្បីសិក្សា​និង​អនុវត្ត​យ៉ាង​ស៊ី​ជម្រៅ​​នូវ​គំនិត​​សង្គម​និយម​ដែល​មាន​លក្ខណៈពិសេស​ចិន​ក្នុង​យុគ​សម័យថ្មី​ ​ជុំវិញ​ការ​ពង្រឹង​​និង​ពង្រីក​សមិទ្ធផល​នៃ​ការ​សិក្សា​និង​អប់​រំ​អំពី​​វិន័យ​បក្ស​ ចាត់ទុក​​​ការ​សិក្សា​និងអនុវត្ត​លក្ខន្តិកៈស្តីពីការ​ដាក់ពិន័យលើ​បទ​ល្មើស​វិន័យបក្ស​​ និង​ការ​កំណត់​ ៨ ខ​នៃ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​​ជាខ្លឹមសារ​ដ៏​សំខាន់​​នៃ​ការ​ត្រួត​ពិនិត្យ​​ ហើយ​គូបផ្សំ​ជាមួយ​នឹង​​គំនិតនិង​ការងារ​ជាក់​ស្តែងផ្ទាល់​ខ្លួន​​ដើម្បី​ធ្វើ​ការពិនិត្យ​​និង​​​វិភាគខ្លួន​ឯង​ ​​ធ្វើ​ការ​ទិតៀន​​និង​ស្វ័យទិតៀន​​ ​។

លោក Xi Jinping ប្រធាន​រដ្ឋចិន​បានធ្វើ​ជា​អធិបតីនិង​​ថ្លែងសុន្ទរកថា​សំខាន់​ក្នុងកិច្ច​ប្រជុំ​​ ។​

សមាជិក​ការិយាល័យ​នយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​បានថ្លែង​សុន្ទរកថា​ ដោយ​​ផ្តោត​សំខាន់​ទៅលើ​ ៥ ចំណុច​​។ ទី​១  បង្កើន​ការ​ប្តេជ្ញាចិត្ត​បន្ថែម​ទៀត​ក្នុង​ការគាំពារ​សត្យានុភាព ​និង​ការដឹកនាំ​ជាសហមូហភាព​នៃ​​មជ្ឈិមបក្សកុម្មុយនីស្ត​​ចិន ។ ទី​២​​បង្កើន​ការ​ប្តេជ្ញាចិត្ត​បន្ថែម​ទៀតក្នុងការ​​​​កសាងគុណតម្លៃ​នៃការ​បម្រើ​ប្រជាជន​​និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ ។​​​ ទី​៣​ បង្កើន​ការ​ប្តេជ្ញាចិត្ត​បន្ថែម​ទៀតក្នុង​​ការ​អនុវត្ត​សេចក្តី​សម្រេចចិត្ត​និង​ការ​ចាត់​ចែង​របស់​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​។  ​ទី៤ ​បង្កើនការ​ប្តេជ្ញាចិត្ត​បន្ថែម​ទៀតក្នុងការ​ដឹកនាំការ​សិក្សា​វិន័យ យល់ដឹងពី​វិន័យ និង​ប្រតិបត្តិ​តាម​វិន័យ។ 

ទី​៥​ បង្កើន​ការ​ប្តេជ្ញាចិត្ត​បន្ថែម​ទៀតក្នុងការអនុវត្ត​ទំនួល​ខុស​ត្រូវផ្នែក​​នយោបាយ​ និង​គ្រប់​គ្រងបក្ស​យ៉ាង​តឹងរ៉ឹង។

 

សមាជិក​ការិយាល័យ​នយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​បាន​ឯកភាព​គ្នា​ថា​ ឆ្នាំ​ក្រោយ​គឺ​ជា​ឆ្នាំ​បញ្ចប់​ផែនការ​៥ឆ្នាំ​ទី​១៤​ ត្រូវ​ពន្លឿន​ការ​កសាង​និម្មាបនកម្ម​​អភិវឌ្ឍន៍ថ្មី​  ​លើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជា​បន្តបន្ទាប់​ រក្សា​ភាពសុខដុម​រមនា​​និង​ស្ថិរភាព​​សង្គម​ ប្រកាន់​ខ្ជាប់​​នូវ​ការ​​គ្រប់គ្រងបក្ស​ដោយគ្រប់​ជ្រុង​ជ្រោយ​យ៉ាង​តឹងរ៉ឹង  ​ ដើម្បី​កសាង​មូលដ្ឋានដ៏​រឹងមាំ​សម្រាប់​​ការចាប់ដំណើការ​នៃ​"ផែនការប្រាំឆ្នាំទី១៥៕

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្ត​ចិនបើកធ្វើ​កិច្ច​ប្រជុំ​ទិតៀន​និង​ស្វ័យ​ទិតៀន លោក Xi Jinping ប្រធាន​រដ្ឋចិនធ្វើ​ជា​អធិបតីនិង​ថ្លែង​សុន្ទរកថា​​ ​សំខាន់​ក្នុងកិច្ច​ប្រជុំ ​