ពិធីសំណេះសំណាលស្តីពីការបោះពុម្ពផ្សាយសៀវភៅ « គម្រោងសិក្សាអំពីគំនិតវប្បធម៌របស់លោក Xi Jinping » បើកធ្វើនៅប៉េកាំង
ថ្ងៃទី ៣០ ខែធ្នូ ពិធីសំណេះសំណាលស្តីពីការបោះពុម្ពផ្សាយសៀវភៅ « គម្រោងសិក្សាអំពីគំនិតវប្បធម៌របស់លោក Xi Jinping » បានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថា។
តំណាងបានចូលរួមពិធីបានសម្គាល់ឃើញថា គំនិតវប្បធម៌របស់លោក Xi Jinping ជាសមិទ្ធផលសំខាន់នៃការដែលបក្សកុម្មុយនីស្តចិនជំរុញការច្នៃប្រឌិតថ្មីនៃទ្រឹស្តីដែលប្រកាន់ខ្ជាប់ “ការរួមបញ្ចូលគ្នារវាងម៉ាក្សនិយមនិងលក្ខខណ្ឌជាក់ស្តែងរបស់ចិន និងវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិចិន” , ដែលជាគោលការណ៍ណែនាំសំខាន់សម្រាប់ការកសាងវប្បធម៌សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ដែលជាមធ្យោបាយពង្រឹងគំនិតនិងជាផែនការសកម្មភាពសម្រាប់ជំរុញភាពរុងរឿងនៃវប្បធម៌ ដើម្បីកសាងប្រទេសមានវប្បធម៌ខ្លាំងក្លា ។ ការបោះពុម្ពផ្សាយសៀវភៅនេះ បានផ្តល់ជាសៀវភៅអំណានផ្លូវការសម្រាប់សមាជិកបក្ស មន្ត្រីរដ្ឋបាល និងមហាជន ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅចំពោះគំនិតវប្បធម៌របស់លោក Xi Jinping ដែលនឹងជួយជំរុញការអនុវត្តកាន់តែស៊ីជម្រៅ៕