គណៈកម្មាធិការយោធាមជ្ឈិមចិន​ប្រារព្ធពិធីដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក​លោក Xi Jinping​​ ចែក​លិខិត​តែង​តាំងនិងអបអរសាទរដល់មន្ត្រីយោធាដែលត្រូវបានដំឡើងឋានន្តរស័ក្តិ

ប្រភព: CRI   |    2024-12-25 17:23:40

 ពិធីដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯកដែល​រៀប​ចំ​ដោយ​គណៈកម្មាធិការយោធាមជ្ឈិមចិន​​បានប្រារព្ធធ្វើ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​ ក្រោម​អធិបតីភាពលោក Xi Jinping ​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​ ។

លោក Zhang Youxia អនុប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​អាន​លិខិត​ដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍​​​ឯកដែល​ចុះហត្ថលេខា​ដោយ​លោក Xi Jinping ប្រធាន​គណៈកម្មធិការ​យោធា​មជ្ឈិម​ចិន​។ លោក He Weidong អនុប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិនធ្វើ​ជា​អ្នក​សម្របសម្រួល​ក្នុង​ពិធី​ដំឡើង​ឋានន្តរស័ក្តិ។

លោក Xi Jinping បានប្រគល់លិខិត​តែងតាំង​ជូន​លោក ​Chen Hui សមាជិក​ការិយាល័យ​នយោបាយ​​នៃកងទ័ព​ជើង​គោក​ដែលត្រូវបាន​ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក​ ព្រម​ទាំង​សម្តែង​ការ​អបអរសាទរ​ ។ ​លោក ​Chen Hui ដែលបាន​បំពាក់​ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក​បាន​សម្តែងការគោរព​ចំពោះ​លោក Xi Jinping និងតំណាង​គ្រប់​រូបដែល​អញ្ជើញ​​​ចូល​រួម​ពិធី​៕

គណៈកម្មាធិការយោធាមជ្ឈិមចិន​ប្រារព្ធពិធីដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក​លោក Xi Jinping​​ ចែក​លិខិត​តែង​តាំងនិងអបអរសាទរដល់មន្ត្រីយោធាដែលត្រូវបានដំឡើងឋានន្តរស័ក្តិ