កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”

ប្រភព: CRI   |    2024-12-25 17:22:15

តំបស់ខ្ពស់រាប Qinghai-Xizang​ ​ជ្រលងភ្នំរាប់ពាន់តភ្ជាប់គ្នាយ៉ាងវែងអន្លាយ។​កាលពី៧០ឆ្នាំមុន ​"ផ្លូវសួគ៌ា"​ពីរខ្សែបានឆ្លងកាត់ជ្រលងភ្នំខ្ពស់ៗ ហើយបង្កើតបានជា​អក្សរ"V"​ដ៏ធំ​សម្បើមដែលប្រសព្វគ្នានៅ​ក្រុង​Lasa ​បង្កើត​បាន​នូវ​បុព្វហេតុ​ដ៏អស្ចារ្យ​និង​គួរឱ្យរំភើប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការសាងសង់ផ្លូវរបស់មនុស្សជាតិ។

នៅក្នុងឆ្នាំ២០១៤ លោក​Xi Jinpingប្រធានរដ្ឋ​ចិន​បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​នៅ​ក្នុងខួប៦០​ឆ្នាំ​នៃការ​បើកចរាចរណ៍​ផ្លូវថ្នល់Sichuan-XizangនិងQinghai-Xizang ​លោកបានគូសបញ្ជាក់ថា ​“ក្នុងរយៈពេល៦០​ឆ្នាំកន្លងមកនេះ ​ក្នុងដំណើរការសាងសង់​និងថែទាំផ្លូវ​ថ្នល់ ​ស្មារតី​"ផ្លូវពីរ"​ប្រកបដោយ​សាមគ្គីនៃ​ប្រជាជាតិ​ “ស្មារតី​ផ្លូវ​ទាំងពីរ”​ត្រូវ​បាន​បង្កើតឡើង​និង​ផ្សព្វផ្សាយ។"​ត្រូវតែ​បន្ត​អនុវត្តស្មារតី'ផ្លូវទាំង​ពីរ' ​ថែរក្សា​ផ្លូវ​ទាំងពីរ​ឱ្យ​បានល្អ​និងធានាបាននូវចរាចរណ៍​ដោយ​រលូន ​ដូច្នេះ ​ធ្វើ​ឱ្យ​ផ្លូវ​ថ្នល់Sichuan-XizangនិងQinghai-Xizang ​ក្លាយជាផ្លូវ​ឆ្ពោះទៅរក​សាមគ្គី​នៃប្រជាជាតិ​ ​ផ្លូវទៅកាន់វឌ្ឍនភាព​នៃ​អរិយធម៌Xizang ​និង​ជាផ្លូវឆ្ពោះទៅរកវិបុលភាពរួមសម្រាប់ជនរួមជាតិXizangនៃគ្រប់ជនជាតិទាំងអស់”។

“នៅលើទឹកដីដ៏ធំល្វឹងល្វើយ​ស្រស់ស្អាតនិងមានជីជាតិនេះ ​ប្រជាជន​គ្រប់​ជនជាតិ​ទាំងអស់​មានលំនៅឋានរួមមួយគឺចិន ​ពួកគេមានក្ដីសុបិនរួម ​គឺដើម្បីសម្រេចបាននូវការ​ស្តារភាពរុងរឿង​ដ៏អស្ចារ្យរបស់ប្រជាជាតិចិន​ឡើងវិញ​!”​នៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៤ ​លោក​Xi Jinping​បានអញ្ជើញ​ចូលរួម​មហាសន្និបាតលើកសរសើរ​សាមគ្គីភាព​និងវឌ្ឍនភាពរបស់​គ្រប់​ជនជាតិ​ទូទាំង​ប្រទេស​ចិន ​ហើយបានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ​ដោយផ្តល់អនុសាសន៍​សំខាន់ៗសម្រាប់​​លើកកម្ពស់ការកសាងសហគមន៍រួម​របស់​ប្រជាជាតិ​ចិន។

ស្មារតី ​"ផ្លូវទាំងពីរ"​បានកើតឡើង​ក្នុងដំណើរតស៊ូរបស់​ប្រជាជន​គ្រប់ជនជាតិទាំង​អស់​​ដើម្បី​ក្ដី​សុបិន្តរួម។

បច្ចុប្បន្ន “ផ្លូវទាំងពីរ”​ប្រៀបបាននឹងកន្សែងដ៏វែងអន្លាយ ​ចងភ្ជាប់ដួងចិត្តជនរួមជាតិគ្រប់ជនជាតិ ឱ្យកាន់តែជិតស្និទ្ធ។

បច្ចុប្បន្ន"ផ្លូវទាំង​ពីរ" បានបង្កើតទៅជា "ស្ពានមាស" នៃការអភិវឌ្ឍ​ដែល​នាំឱ្យ​ខ្ពង់រាបខិត​ទៅជិតក្ដី​សុបិន​នៃវិបុលភាពរួម។

នៅលើវាលស្មៅ Tagong ក្នុងទីក្រុង Kangding មណ្ឌល Ganzi ភ្ញៀវទេសចរ​ហូរហែរមិនដាច់​ដោយមិនគិតពីរដូវត្រជាក់ឬរដូវក្តៅ នៅឆ្នាំ២០២៣​ ​ប្រាក់ចំណូល​សេដ្ឋកិច្ច​រួមរបស់ភូមិTagong បានកើនឡើងលើសពី១០ លានយាន់​ប្រាក់​ចិន។

ពីខែមករាដល់​ខែតុលា ឆ្នាំ២០២៤​ ​មណ្ឌល​Garzi ទទួលបានភ្ញៀវទេសចរសរុបចំនួន៤១​លាននាក់​និងទទួលបានប្រាក់ចំណូលពី​ទេសចរណ៍​ចំនួន៤៥ពាន់លានយន់។ភ្នំGongga, ​DaochengYading ... កំពុងក្លាយជានាមប័ណ្ណថ្មីនៃ​"ផ្លូវសួគ៌ា" ។

ចាប់ពីការបើកបរដោយខ្លួនឯង ​រហូតដល់ដំណើរកម្សាន្តតាមម៉ូតូ ​កង់​រហូតដល់ដើរ​ថ្មើជើង​ ​មិនថាអ្នកចូល​Xizang​ នៅថ្ងៃនេះ​ដោយ​របៀប​ណាក្តី​ក៏​មនុស្សតែងតែឈប់នៅកន្លែងណាមួយ ​ឬក៏ដាក់ផ្លែប៉ោមឬ​ជូន​ផ្កា​Kelsang​នៅតាមដងផ្លូវនោះទេ។នៅតាមជ្រលងភ្នំ​និងជើងភ្នំ ​សំឡេងស៊ីផ្លេ​បន្លឺឡើង​យ៉ាងពិរោះរណ្ដំ​។​ពន្លឺនៃស្មារតី​"ផ្លូវពីរ" ​ជ្រាបចូល​ទៅ​ក្នុង​ប្រវត្តិសាស្ត្រ​និង​បំភ្លឺដួងចិត្តរបស់មនុស្សគ្រប់រូប៕

កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”