លោក Xi Jinping ចុះត្រួតពិនិត្យកងទ័ពរំដោះប្រជាជនចិនប្រចាំនៅម៉ាកាវ

ប្រភព: CRI   |    2024-12-23 17:31:46

​​លោក Xi Jinping ​អគ្គលេខាធិការ​នៃ​គណៈ​កមា្ម​ធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន​ ប្រធានរដ្ឋចិន​ និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធាមជ្ឈិម​ចិន​ដែល​អញ្ជើញ​ទៅ​ចូលរួម​​​​មហាសន្និបាត​​អបអរ​សាទរ​ខួប ​២៥ ​ឆ្នាំ​​ នៃការ​វិល​ត្រឡប់ចូលមាតុប្រទេសវិញ​របស់​ម៉ាកាវ ​បាន​ចុះទៅត្រួត​ពិនិត្យ​​ការងារ​តាម​កងទ័ព​រំដោះ​ប្រជាជនចិន​​​ប្រចាំ​នៅ​ម៉ាកាវ​កាលពី​​​ថ្ងៃទី ២០ ខែធ្នូ ​។ ​លោកបាន​តាង​នាម​មជ្ឈិម​បក្ស ​និង​មជ្ឈិម​យោធា​​សួរសុខទុក្ខ​ដ៏ស្មោះស្ម័គ្រ​ចំពោះ​នាយ​ទាហាន​និង​ពល​ទាហាន​គ្រប់រូប​នៃ​​កងទ័ព​ប្រចាំ​នៅម៉ាកាវ​ ​។ ​លោកបាន​គូស​បញ្ជាក់ថា  ​ត្រូវ​អនុវត្ត​ទ្រឹស្តី​កសាង​យោធា​ឱ្យ​ខ្លាំងក្លា​ក្នុង​យុគសម័យ​ថ្មី​ដោយ​ស៊ីជម្រៅ ​អនុវត្ត​ជាក់ស្តែង​នូវ​គោលការ​យុទ្ធសាស្ត្រ​យោធា​ក្នុង​យុគសម័យ​ថ្មី ​​បង្កើន​ការកសាង​កម្លាំង​ទ័ព​ដោយគ្រប់ជ្រុងជ្រោយ  ​​លើកកម្ពស់​សមត្ថភាព​បង្ការ​និង​ការពារជាតិ​ដោយ​គ្រប់ជ្រុងជ្រោយ  ​​ដើរតួនាទី​ឫសគល់​នៃ​ការគាំពារ​សន្តិភាព​ជាតិ​ ​​ដើម្បី​រួមចំណែក​កាន់តែ​ធំ​ក្នុង​ការបន្ត​ចារទំព័រ​ថ្មី​នៃ​ការអនុវត្ត​ "ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ"​​ ​​ប្រកបដោយ​លក្ខណៈពិសេស​​ម៉ាកាវ​។​

ជាបន្ត ​​​លោក Xi Jinping ​បាន​សំណេះសំណាល​យ៉ាង​ស្និតស្នាល​ជាមួយតំណាង​​នាយ​ទាហាន​​និង​ពល​​ទាហាន​ ព្រមទាំង​ថតរូប​អនុស្សាវរីយ៍​ជាមួយអ្នកទាំងអស់គ្នាផងដែរ៕​​​

លោក Xi Jinping ចុះត្រួតពិនិត្យកងទ័ពរំដោះប្រជាជនចិនប្រចាំនៅម៉ាកាវ