លោកXi Jinpingជួបសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជា

ប្រភព: CRI   |    2024-12-04 18:02:15

ថ្ងៃទី៣ ខែធ្នូ ​លោក​Xi Jinping​អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​និង​ជាប្រធានរដ្ឋចិន​បាន​ជួបសន្ទនាជា​មួយសម្តេច ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជាប្រធានព្រឹទ្ធសភាកម្ពុជា​នៅសណ្ឋាគាររដ្ឋDiaoyutaiនៅក្រុងប៉េកាំង។

លោក​Xi Jinpingបានលើកឡើងថា​ ​មិត្តភាព​ដែកថែប​សមស្របទាំង​អស់​នូវ​ផលប្រយោជន៍​រួម​របស់​ប្រជាននៃ​ប្រទេសទាំង២។ជានិច្ចកាល ភាគី​ចិន​ចាត់ទុក​កម្ពុជា​ជា​ទិសដៅសំខាន់​ផ្នែកការទូត​ជិត​ខាង​ រីករាយពួត​ដៃជាមួយ​ភាគីកម្ពុជា​ ដើម្បីបង្កើត​សហគមន៍រួម​វាសនា​រវាង​ប្រទេស​ចិន​និង​កម្ពុជា​ក្នុង​យុគ​សម័យថ្មី​ប្រកបដោយ​គុណភាពខ្ពស់​ កម្រិត​ខ្ពស់​និងស្តង់ដា​ខ្ពស់​។​ភាគី​ទាំង២​​ទី១គឺគួរគាំ​ទ្រ​គ្នា​ទៅវិញទៅមកនិង​ពង្រឹង​មិត្តភាពដែកថែប។​ទី២គឺ​ធ្វើ​ឱ្យ​ស៊ីជម្រៅនូវ​ការ​ផ្លាស់ប្តូរ​និង​រៀនសូត្រ​គ្នា​ទៅវិញទៅមក​ ​រួមគ្នា​ស្វែងរក​ការអភិវឌ្ឍ​។​ទី៣​ គួរ​ក្តាប់​ជាប់ឱ្យបាននូវ​កិច្ចហប្រតិបត្តិការ​និង​កាលាវនុត្តភាព ដើម្បី​ត្រួសត្រាយ​និម្មាបនកម្មថ្មី​ដោយ​ឈ្នះ-ឈ្នះ។

ជា​ការ​ឆ្លើយតប សម្តេច ហ៊ុន សែន បាន​លើកឡើងថា​ ​មិត្តភាព​រវាង​កម្ពុជា​និង​ចិន​បង្កើតឡើង​ដោយ​អ្នកដឹកនាំ​ជំនាន់ចាស់នៃភាគីទាំង២ ​ហើយបាន​ឆ្លងកាត់នូវ​ការ​សាកល្បង​នៃប្រវត្តិសាស្ត្រនិងពេលវេលា ​សហគមន៍រួមវាសនា​រវាង​កម្ពុជា​និង​ចិន​សមស្របទៅនឹង​ផលប្រយោជន៍រួម​របស់​ភាគីទាំង២​។ភាគីកម្ពុជា​នឹងបន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់នូវ​គោលការណ៍ចិនតែមួយ ​គាំទ្រ​ភាគីចិនក្នុងការ​គាំពារ​ផលប្រយោជន៍​ស្នូល ​រីករាយ​រួមជាមួយ​ភាគី​ចិន​ក្នុង​ការ​បង្កើន​ដោយ​គ្រប់​ជ្រុងជ្រោយ​នូវ​ការប្រាស្រ័យទាក់ទង​រវាង​បក្សនិងបក្ស ​ធ្វើ​ឱ្យ​មានទំនុកចិត្ត​ទៅវិញទៅមក​ផ្នែក​នយោបាយ​កាន់​តែស៊ីជម្រៅ ​ជំរុញ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ប្រាដកប្រជា​លើ​គ្រប់​វិស័យ​ ​ធ្វើ​ឱ្យ​ការ​ផ្លាស់ប្តូរ​រវាង​យុវជន​និង​ប្រជាជន​និង​ប្រជាជន​កាន់​តែ​ជិតស្និទ្ធ ​ដើម្បី​ផ្តល់ផលប្រយោជន៍​កាន់ត​ច្រើន​ដល់​ប្រជាជន​នៃ​ប្រទេសទាំង​២៕

លោកXi Jinpingជួបសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជា