លោកXi Jinpingផ្ញើសារអបអរសាទរការបើកកិច្ចប្រជុំអន្តរជាតិ(Guangzhou)ស្តីពី “ការយល់ដឹងពីប្រទេសចិន”ឆ្នាំ២០២៤

ប្រភព: CRI   |    2024-12-03 16:55:09

ថ្ងៃទី៣ ខែធ្នូ ​លោក​Xi Jinpingប្រធានរដ្ឋចិន​បាន​ផ្ញើសារអបអរសាទរ​ការ​បើក​កិច្ចប្រជុំ​អន្តរជាតិ​(Guangzhou)ស្តីពី “ការយដឹង​ពី​ប្រទេស​ចិន​”​ឆ្នាំ​២០២៤​។

លោក​Xi Jinpingបាន​លើកឡើងថា​ ការយល់ដឹង​ពីប្រទេស​ចិន​គឺតម្រូវ​ឱ្យ​មាន​ការ​យល់​ដឹង​ពី​ការ​​ធ្វើឱ្យ​ស៊ីជម្រៅ​ថែមទៀត​នូវ​កំណែទម្រង់​ដោយ​គ្រប់ជ្រុងជ្រោយ​និងការជំរុញ​ការធ្វើ​ទំនើបកម្មតាមបែបផែនចិន។​ប្រទេស​ចិន​បច្ចុប្បន្នកំពុង​កសាង​យន្តការ​សេដ្ឋកិច្ចទីផ្សារ​សង្គមនិយម​ដោយ​កម្រិតខ្ពស់​ ​ពង្រីក​ជា​លំដាប់​ដោយ​​នូវ​ការ​បើកទូលាយ​បែប​របប ​តភ្ជាប់​ដោយ​ម្ចាស់ការ​ជា​មួយ​ច្បាប់​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្មអន្តរជាតិ​​ដោយស្តង់ដា​ខ្ពស់​ ​បង្កើត​យ៉ាង​សកម្ម​នូវ​បរិយាកាស​របប​បែបតម្លាភាព​និង​អាច​ប៉ាន់ប្រមាណ​បាន​។​ការ​កសាង​ទំនើបកម្មតាមបែប​ផែនចិន​មិនត្រឹម​តែ​បំពេញ​ក្តីប្រាថ្នារបស់​ប្រជាជន​ចំនួន​១៤ប៊ីលាន​នាក់​ចំពោះ​ជីវភាពរស់​នៅ​ដ៏ល្អបវរ​ប៉ុណ្ណោះទេ ​ថែមទាំង​បាន​​រួមចំណែក​ថ្មីកាន់​តែ​ច្រើន​សម្រាប់​ការអភិវឌ្ឍ​និង​សន្តិភាព​របស់​ពិភពលោក​ផងដែរ។

សូមបញ្ជាក់ថា​ កិច្ចប្រជុំ​អន្តរជាតិ​(Guangzhou)ស្តីពី “ការយល់​ដឹង​ពី​ប្រទេស​ចិន​”បាន​បើក​ធ្វើ​នៅ​ក្រុងGuangzhou​នាថ្ងៃទី​៣ ខែធ្នូ ​ក្រោម​ប្រធានបទ​ “​ធ្វើ​កំណែទម្រង់​ដល់​​ទី​បញ្ចប់៖​ការធ្វើទំនើបកម្ម​តាម​បែបផែន​ចិន​និង​កាលានុវត្តភាព​ថ្មី​នៃ​ការអភិវឌ្ឍរបស់ពិភពលោក៕

លោកXi Jinpingផ្ញើសារអបអរសាទរការបើកកិច្ចប្រជុំអន្តរជាតិ(Guangzhou)ស្តីពី “ការយល់ដឹងពីប្រទេសចិន”ឆ្នាំ២០២៤