រឿងដែលលោក Xi Jinping យកចិត្តទុកដាក់ ៖ ការអភិរក្សទន្លេបឹងបួរ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់

ប្រភព: CRI   |    2024-11-25 16:45:51

ទន្លេជាសរសៃជីវិតរបស់ប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី។ ការអភិរក្សទន្លេបឹងបួរ ជាកិច្ចការសំខាន់ពាក់ព័ន្ធផ្ទាល់នឹងផលប្រយោជន៍របស់ប្រជាជន  និងការអភិវឌ្ឍជានិរន្តរភាពរបស់ប្រជាជាតិ។    ដានជើងស្រាវជ្រាវនិងត្រួតពិនិត្យរបស់លោក Xi Jinping មេដឹកនាំកំពូលចិនបានធ្វើដំណើរពាសពេញទន្លេនិងបឹងបួរសំខាន់ៗរបស់ចិន លោកបានចុះពិនិត្យតាមគម្រោងធារាសាស្ត្រសំខាន់ៗរបស់ចិនដូចជា ទំនប់Sanxia  និងគម្រោងបញ្ជូនទឹកពីខាងត្បូងទៅខាងជើងជាដើម។ លោកបានរៀបចំកំណត់ “យុទ្ធសាស្ត្រទន្លេបឹងបួរជាតិចិន "ដោយលើកឡើងថា  ត្រូវឈរលើលក្ខណៈជាប្រព័ន្ធនៃប្រព័ន្ធអេកូឡូស៊ី  ចាត់ចែងទាំងស្រុងនូវការអភិរក្សធនធានទឹក បរិស្ថានទឹក និងការគ្រប់គ្រងអេកូទឹក ដើម្បីជំរុញការអភិរក្សនិងគ្រប់គ្រងអេកូឡូស៊ីនៃទន្លេបឹងបួរ ប្រឡាយទឹកដ៏សំខាន់ៗ។

រយៈពេល៣ឆ្នាំកន្លងមក  ប្រទេសចិនបានអនុវត្តគម្រោងស្តារទន្លេមាតាឡើងវិញនិង   «គម្រោងភ្នំនិងទឹក»  ដើម្បីអភិរក្សស្ដារឡើងវិញដោយរួមបញ្ចូលគ្នានូវភ្នំ ទន្លេ ព្រៃ ស្រែ បឹងបួរ វាលស្មៅ និង វាលខ្សាច់  តួយ៉ាងដូចជា ធ្វើឱ្យខែ្សទឹកទាំងមូលនៃព្រែកជីកបុរាណរវាងក្រុងប៉េកាំងនិងក្រុងហាងចូវដែលធ្លាប់រីងស្ងួតអស់រយៈពេលជាងមួយរយឆ្នាំមានទឹក ដែលអាចធ្វើនាវាចរឡើងវិញ។   ឥឡូវនេះក្នុងប្រទេសចិន ទន្លេនិងបឹងបួរធម្មជាតិតភ្ជាប់គ្នាក្លាយជាបណ្តាញទឹក  ដែលសមត្ថភាពផ្គត់ផ្គង់ទឹកប្រចាំឆ្នាំលើសពី៩០០ពាន់លានម៉ែត្រគូប។ គិតត្រឹមពេលនេះ ចិនបានវាយតម្លៃគុណភាពទឹកទន្លេនិងបឹងចំនួនជាង៩៨០០កន្លែង អនុវត្តគម្រោងគ្រប់គ្រងពិសេសសម្រាប់ទន្លេនិងបឹងបួរនីមួយៗ  ដើម្បីធានាឱ្យទន្លេបឹងបួរនីមួយៗមានអ្នកមើលថែរក្សាគ្រប់ទាំងអស់។

ប្រទេសចិនបន្តធ្វើការងារស្ដារអេកូឡូស៊ីឡើងវិញនិងអភិរក្សទន្លេបឹងបួរ   ដើម្បីសម្រេចគោលដៅកសាងប្រទេសដ៏ស្រស់ប្រិមប្រិយដែលមនុស្សនិងធម្មជាតិរួមនៅដោយសុខដុមរមនា   អភិរក្សអេកូឡូស៊ីកម្រិតខ្ពស់ ដើម្បីអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕

រឿងដែលលោក Xi Jinping យកចិត្តទុកដាក់ ៖ ការអភិរក្សទន្លេបឹងបួរ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់