លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ទំនាក់ទំនងចិន-ប្រេស៊ីល កំពុងស្ថិតក្នុងនៅដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ

ប្រភព: CRI   |    2024-11-22 10:21:08

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Lula ប្រធានាធិបតីប្រេស៊ីលបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចជំនួប នៅវិមាន Dawn ទីស្តីការប្រធានាធិបតីប្រេស៊ីលនៅក្នុង Brasilia ។

លោក Xi Jinping បានថ្លែអថា នេះជាដំណើរទស្សនកិច្ចរបស់ខ្ញុំម្តងទៀតនៅលើ "ទឹកដីដែលពោរពេញដោយក្តីស្រឡាញ់ និងក្តីសង្ឃឹម"មួយនេះបន្ទាប់ពីរំលងអស់ពេល៥ឆ្នាំ។ មុនពេលចេញដំណើរ ខ្ញុំបានទទួលសំបុត្រជាច្រើនឥស្សរជនមិត្តភាពមកពីគ្រប់មជ្ឈដ្ឋានរបស់ប្រទេសប្រេស៊ីល សំបុត្រទាំងនោះពោរពេញដោយក្តីស្រឡាញ់នឹងការថែរក្សារបស់ប្រជាជនប្រេស៊ីលចំពោះមិត្តភាពចិន-ប្រេស៊ីល និងការរំពឹងទុករបស់ពួកគេចំពោះការពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរធ្វើឱ្យខ្ញុំរំភើបចិត្តយ៉ាងខ្លាំង។ អម្បាញ់មិញ ខ្ញុំបានជួបពិភាក្សាយ៉ាងស្និទ្ធស្នាល មេត្រីភាព និងប្រកបដោយផ្លែផ្កាជាមួយលោកប្រធានាធិបតីLula។យើងរួមគ្នារំលឹកពីប្រវត្តិសាស្រ្តនៃការអភិវឌ្ឍរយៈពេល ៥០ ឆ្នាំនៃទំនាក់ទំនងចិន-ប្រេស៊ីល ហើយសម្គាល់ឃើញជាឯកច្ឆន្ទថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ  ដែល បង្ហាញពីឥទ្ធិពលជាលក្ខណៈសកល ជាយុទ្ធសាស្ត្រ និងយូរអង្វែង ដោយបានក្លាយជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ធំៗធ្វើការរួមគ្នា រួមសាមគ្គីគ្នា និងសហការគ្នា៕

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ទំនាក់ទំនងចិន-ប្រេស៊ីល កំពុងស្ថិតក្នុងនៅដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ