លោក Xi Jinping លើកឡើងពីការអភិវឌ្ឍ៖ កូនសោមួយបើកសោមួយ
លោក Xi Jinping ប្រធានរដ្ឋចិនបានបញ្ជាក់ថា៖ «តំបន់នីមួយៗមានស្ថានភាពខុសគ្នាៗ អនុវត្តគោលនយោបាយចាំបាច់ត្រូវផ្តោតលើសភាពជាក់ស្តែង ចាត់វិធានការតាមកាលៈទេសៈ កូនសោមួយបើកសោមួយ ជ្រើសរើសអាជីវកម្មដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធារគឺជាគន្លឹះសំខាន់»។
ប្រទេសចិនមានទឹកដីធំ ប្រជាជនច្រើន តំបន់នីមួយៗមានស្ថានភាពខុសប្លែកពីគ្នា។ បើចង់ជំរុញឱ្យតំបន់ណាមួយអភិវឌ្ឍដល់កម្រិតថ្មី មិនអាចចម្លងតាមបទពិសោធនៅតំបន់ដទៃដោយងាយៗនោះទេ ចាំបាច់ត្រូវឈរលើមូលដ្ឋានជាក់លាក់នៃតំបន់នោះសិន ទើបអាចដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធិភាព ទទួលបាននូវលទ្ធផលជាទីគាប់ប្រសើរ។
តំបន់នីមួយៗរបស់ប្រទេសចិនស្វែងរករបៀបអភិវឌ្ឍឧស្សាហកម្មសមស្របទៅតាមលក្ខណៈពិសេសរបស់ខ្លួន កសិផលពិសេសកាន់តែល្បីល្បាញ ដែលក៏បានជំរុញដល់ការកសាងប្រព័ន្ធឧស្សាហកម្មកសិកម្មទំនើបផងដែរ។ ឧទាហរណ៍ ក្រុងYanan ខេត្ត Shannxi ប្រទេសចិនបានបង្កើតម៉ាកផ្លែប៉ោមឱ្យល្បី ផ្លែប៉ោមបានក្លាយជាផ្លែបង្កើនប្រាក់ចំណូលនិងសុភមង្គល។ នៅស្រុកAnhua ខេត្ត Hunan ប្រទេសចិន តែខ្មៅបានក្លាយជាឧស្សាហកម្មសសរស្ដម្ភ ការដាំដុះតែ ការធ្វើទេសចរ កីឡា វប្បធម៌ ការងារច្រើនវិស័យត្រូវបានអភិវឌ្ឍរួមបញ្ចូលគ្នា។ នៅភូមិ Fanzhangzi ខេត្ត Liaoning បានក្លាយជាមូលដ្ឋានផលិតម្ទេសប្លោកទ្រង់ទ្រាយធំជាងគេនៅភាគឦសានប្រទេសចិន។
ផ្តោតលើសភាពជាក់ស្តែង ចាត់វិធានការតាមកាលៈទេសៈ ប្រែក្លាយគុណសម្បត្តិធនធានទៅជាគុណសម្បត្តិនៃការអភិវឌ្ឍន៍ ប្រទេសចិនលើកទឹកចិត្តឱ្យមូលដ្ឋានស្វែងរកឧស្សាហកម្មពិសេសរបស់ខ្លួន គាំទ្រភូមិមួយផលិតផលមួយ ស្រុក/ក្រុងមួយឧស្សាហកម្មមួយ គ្រប់តំបន់ពោរពេញដោយភាពរស់រវើកនិងកម្លាំងចលករ៕