លោកXi Jinpingប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះពិធីលៀងសាយភោជន៍និងពិធីប្រគល់រង្វាន់ឆ្នាំ២០២៤របស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន

ប្រភព: CRI   |    2024-10-17 16:59:14

ថ្ងៃទី១៥ខែតុលា  លោកXi Jinpingប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះពិធីលៀងសាយភោជន៍និងពិធីប្រគល់រង្វាន់ឆ្នាំ២០២៤របស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន។

លោកXi Jinpingបានលើកឡើងថា  ទំនាក់ទំនងរវាងចិននិងអាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយនៅលើពិភពលោក ដែលពាក់ព័ន្ធនឹងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរនិងអនាគតនិងជោគវាសនារបស់មនុស្សជាតិ។ ជានិច្ចកាល  ភាគីចិនតែងតែដោះស្រាយទំនាក់ទំនងរវាងចិននិងអាមេរិកដោយអនុលោមតាមគោលការណ៍គោរពគ្នាទៅវិញទៅមក  រួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ជានិច្ចកាល  ចិនយល់ឃើញជានិច្ចថា  ភាពជោគជ័យរៀងៗខ្លួនរបស់ចិននិងអាមេរិក គឺជាឱកាសសម្រាប់គ្នាទៅវិញទៅមក   ដូច្នេះ  ប្រទេសទាំងពីរគួរក្លាយជាកម្លាំងជួយគ្នា  តែមិនមែនជាកម្លាំងរារាំងការអភិវឌ្ឍទៅវិញទៅមកនោះទេ។ ប្រទេសចិនរីករាយធ្វើជាដៃគូនិងជាមិត្តជាមួយអាមេរិក  ប្រការនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលប្រយោជន៍ដល់ពិភពលោកទៀតផង។

នៅថ្ងៃដដែល   លោកBidenប្រធានាធិបតីអាមេរិកក៏បានផ្ញើសារលិខិតអបអរសាទរចំពោះពិធីលៀងសាយភោជន៍និងពិធីប្រគល់រង្វាន់ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិនផងដែរ៕

លោកXi Jinpingប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះពិធីលៀងសាយភោជន៍និងពិធីប្រគល់រង្វាន់ឆ្នាំ២០២៤របស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន