លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរចំពោះលោក Kais Saied ដែលបានជាប់ឆ្នោតជាប្រធានាធិបតីទុយនេស៊ីមួយអាណត្តិទៀត

ប្រភព: CRI   |    2024-10-10 17:42:27

កាលពីថ្ងៃទី៩ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារចំពោះលោក Kais Saied ដើម្បីអបអរសាទរចំពោះរូបលោកដែលបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋទុយនីស៊ីមួយអាណត្តិទៀត។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងទុយនីស៊ី មានទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងជ្រាលជ្រៅ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរួមគ្នារបស់ខ្ញុំនិងលោក ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍប្រកបដោយភាពរឹងមាំ និងស្ថិរភាព ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានផ្លែផ្កាជាច្រើន ហើយទំនាក់ទំនងមិត្តភាពជាប្រពៃណីកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ នៅក្នុងខែឧសភា ឆ្នាំ ២០២៤ លោកបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនដោយជោគជ័យ យើងបានរួមគ្នាប្រកាសអំពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសចិននិងទុយនីស៊ី ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យឡើងដល់កម្រិតថ្មីថែមទៀត។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ទុយនីស៊ី ហើយមានឆន្ទៈរួមជាមួយលោកប្រធានាធិបតីដើម្បីចាត់ទុកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៤នេះ ជាឱកាសដើម្បីបន្តវេនចំណងមិត្តភាពរវាងចិននិងទុយនីស៊ី ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-ទុយនីស៊ីឱ្យវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាពយូរអង្វែង៕

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរចំពោះលោក Kais Saied ដែលបានជាប់ឆ្នោតជាប្រធានាធិបតីទុយនេស៊ីមួយអាណត្តិទៀត