បេតកភណ្ឌវប្បធម៌ពិភពលោកដែលលោកXi Jinpingយកិចត្តទុកដាក់៖ សក្តិលេខចិនYinxu

ប្រភព: CRI   |    2024-10-10 17:39:38

ក្នុងនាមជាបេតិកភណ្ឌវប្បធម៌ពិភពលោក វិកិណ្ណដ្ឋានYinxuគឺជាវិកិណ្ណដ្ឋានបុរាណនៅក្នុងប្រទេសចិនដែលមានពេលវេលាជីកកកាយបន្តជាប់គ្នាយូរបំផុត សំណល់ដែលត្រូវបានបោសសម្អាតច្រើនបំផុត និងកំណាយឃើញវត្ថុបុរាណវប្បធម៌ដ៏សម្បូរបែបបំផុត។

ក្នុងចំណោមវត្ថុបុរាណវប្បធម៌ដ៏សម្បូរបែបដែលបានកំណាយឃើញពីវិកិណ្ណដ្ឋានYinxu  សក្តិលេខចិន(ចារឹកលើឆ្អឹងសត្វ)គឺពិតជាចំណែកសំខាន់បំផុត។ ចារឹកលើឆ្អឹងសត្វYinxuជាង១៦ម៉ឺនផ្ទាំងត្រូវបានគេរកឃើញ ដោយកត់ត្រាវិស័យផ្សេងៗនៃនយោបាយនិងជីវភាពរស់នៅនៅក្នុងរាជវង្សShang ។

“បំណែកនៃចារឹកលើឆ្អឹងសត្វធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។ ការប្រទះឃើញចារឹកលើឆ្អឹងសត្វធ្វើឱ្យវិកិណ្ណដ្ឋានYinxuល្បីឈ្មោះលើពិភពលោក។

នៅឆ្នាំ២០១៩ លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារជូនពរខួប ១២០ ឆ្នាំនៃរបកគំហើញនិងការសិក្សាស្រាវជ្រាវរបស់ចារឹកលើឆ្អឹងសត្វ។ នៅក្នុងសារលិខិត លោកបានចង្អុលបង្ហាញថា របកគំហើញដ៏សំខាន់នៃចារឹកលើឆ្អឹងសត្វ Yinxu មានសារៈសំខាន់ដែលបង្កើតសម័យកាលនៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍនៃអរិយធម៌ចិនរហូតដល់អរិយធម៌របស់មនុស្សជាតិ។ ចារឹកលើឆ្អឹងសត្វមិនត្រឹមតែបញ្ជាក់ពីវត្តមាននៃរាជវង្ស Shang ប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱ្យយើងនូវការយល់ដឹងកាន់តែច្បាស់លាស់អំពីប្រវត្តិសាស្រ្តនៃប្រទេសចិនបុរាណផងដែរ។

នៅខែតុលា ឆ្នាំ ២០២២ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅវិកិណ្ណដ្ឋានYinxu។ លោកបានចង្អុលបង្ហាញថា “ ចារឹកលើឆ្អឹងសត្វដែលបានរកឃើញនៅវិកិណ្ណដ្ឋានYinxuបានបន្សល់ទុកឱ្យយើងនូវអក្សរកាលពី ៣០០០ ឆ្នាំមុន ហើយបានជំរុញប្រវត្តិសាស្រ្តដ៏គួរឱ្យទុកចិត្តរបស់ប្រទេសចិនឱ្យរំកិលដល់ប្រហែល១០០០ឆ្នាំមុន”។

ខែកុម្ភៈ ឆ្នាំ២០២៤ សារមន្ទីរថ្មី Yinxu ដែលជាសារមន្ទីរបុរាណវិទ្យាជាតិដ៏សំខាន់ដែលបានបង្ហាញនូវអរិយធម៌ Shang បែប Panoramicដំបូងបង្អស់ត្រូវបានបើកជាសាធារណៈ ហើយសមិទ្ធផលបុរាណវិទ្យានៃវិកិណ្ណដ្ឋាន Yinxu ដែលបន្តរយៈពេលជិតមួយសតវត្សរ៍ត្រូវបានបង្ហាញជាសមូហភាព។

 

អរិយធម៌ចិនបង្កប់នូវការខិតខំស្វែងរកខាងស្មារតីយ៉ាងជ្រាលជ្រៅបំផុតរបស់ប្រជាជាតិចិន តំណាងឱ្យអត្តសញ្ញាណខាងស្មារតីដ៏ពិសេសរបស់ប្រជាជាតិចិន និងផ្តល់នូវសារធាតុចិញ្ចឹមដ៏សម្បូរបែបសម្រាប់ការរីកចម្រើននិងការអភិវឌ្ឍនរបស់ប្រជាជាតិចិន៕

បេតកភណ្ឌវប្បធម៌ពិភពលោកដែលលោកXi Jinpingយកិចត្តទុកដាក់៖ សក្តិលេខចិនYinxu