វេទិកា Xiangshanទីក្រុងប៉េកាំងលើកទី១១បានបើកធ្វើ

ប្រភព: CRI   |    2024-09-14 17:23:21

ថ្ងៃទី១៣ខែកញ្ញា  វេទិកាXiangshanទីក្រុងប៉េកាំងលើកទី១១បានបើកធ្វើនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងប៉េកាំង។លោកDong Junរដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានអញ្ជើញចូលរួមព្រទាំងអានសារអបអរសាទររបស់លោកXi Jinpingប្រធានរដ្ឋចិននិងថ្លែងសុន្ទរកថាគន្លឹះ។

លោកDong Junបានថ្លែងថា  កងទ័ពចិនអនុវត្តយ៉ាងមុតមាំនូវគំនិតផ្តួចផ្តើមសន្តិសុខសកល  ហើយរីករាយពួតដៃគ្នាជាមួយកងទ័ពប្រទេសនានា ដើម្បីបង្កើតទំនាក់ទំនងភាពជាដៃគូសន្តិសុខបែបថ្មី  ជំរុញកិច្ចសហប្រតិបត្តិការផ្នែកយោធាប្រកបដោយភាពប្រាកដប្រជានិងបើកចំហ  ដើម្បីរួមគ្នាផ្តល់ការធានាដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងរួមចំណែកកាន់តែធំដល់ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ និងការគាំពារសន្តិភាពនិងសន្តិសុខពិភពលោក៕

វេទិកា Xiangshanទីក្រុងប៉េកាំងលើកទី១១បានបើកធ្វើ