លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Shavkat Miromonovich Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន

ប្រភព: CRI   |    2024-07-04 18:13:48

រសៀលថ្ងៃទី៣ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Shavkat Miromonovich Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន

មុនពេលចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Astana។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា នៅខែមករាឆ្នាំនេះ លោកប្រធានាធិបតីបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនដោយជោគជ័យ យើងបានសម្រេចចិត្តដោយឯកច្ឆន្ទអំពីការលើកកម្ពស់ទំនាក់ទំនងចិន-អ៊ូសបេគីស្ថានទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី និងកសាងសហគមន៍រួមវាសនាចិន-អ៊ូសបេគីស្ថានលើចំណុចចាប់ផ្តើមខ្ពស់ជាងមុន ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបានឈានចូលដំណាក់កាលថ្មី។

ឆ្នាំនេះ គឺជាខួបលើកទី៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ចិនកំពុងពន្លឿនការធ្វើទំនើបកម្មតាមបែបផែនចិន ហើយប្រទេសអ៊ូសបេគីស្ថានក៏កំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនូវយុទ្ធសាស្ត្រ "អ៊ូសបេគីស្ថាន-២០៣០" ផងដែរ។ យើងមានឆន្ទៈ ធ្វើការជាមួយប្រទេសអ៊ូសបេគីស្ថាន ដើម្បីជំរុញឱ្យការអភិវឌ្ឍទំនាក់ទំនងចិន-អ៊ូសបេគីស្ថានប្រកបដោយគុណភាពខ្ពស់ ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសអ៊ូសបេគីស្ថានក្នុងការគាំពារភាពឯករាជ្យ អធិបតេយ្យភាព និងសន្តិសុខជាតិ ហើយប្រទេសចិនជាមិត្តនិងដៃគូដែលគួរឱ្យជឿទុកចិត្តបានរបស់អ៊ូសបេគីស្ថានជារៀងរហូត៕

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Shavkat Miromonovich Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន