លោក Xi Jinping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារនៅទីក្រុង Rizhao ខេត្ត Shandong ប្រទេសចិន
រសៀលថ្ងៃទី២២ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅទីក្រុង Rizhao ខេត្ត Shandong ប្រទេសចិន។លោកបានទៅទស្សនាកំពង់ផែRizhao និងផ្លូវឆ្នេរសមុទ្រជាបន្តបន្ទាប់ ដើម្បីឈ្វេងយល់អំពីស្ថានការណ៍ក្នុងតំបន់ដែលជំរុញការកសាងកំពង់ផែភាពឆ្លាតវៃនិងភាពបៃតង ពង្រីកការបើកចំហទៅកាន់ពិភពលោក ការពង្រឹងការការពារនិងការស្តារអេកូឡូស៊ីតាមឆ្នេរសមុទ្រ និងការកែលម្អគុណភាពជីវភាពរបស់ប្រជាជន។
កំពង់ផែ Rizhao បានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៨២ ហើយបានបើកដំណើរការនៅឆ្នាំ១៩៨៦ ដែលបានសាងសង់កំពង់ផែផលិតកម្មចំនួន ៧៦ និងបានបើកផ្លូវទឹកកុងតឺន័រពាណិជ្ជកម្មក្នុងស្រុក និងក្រៅប្រទេសចំនួនជាង ៨០ខ្សែ ដែលជាមូលដ្ឋានដឹកជញ្ជូនវត្ថុធាតុដើមខ្នាតធំ និងថាមពលសំខាន់ៗលើទូទាំងពិភពលោក។
នៅពេលដែលលោក Xi Jinpingអញ្ជើញទស្សនាផ្លូវឆ្នេរសមុទ្យ លោកបានសង្កត់ធ្ងន់ថា ជីវភាពប្រកបដោយសុភមង្គលរបស់ប្រជាជនគឺសម្រេចបានតាមរយៈការខិតខំប្រឹងប្រែង។យើងត្រូវតែពឹងផ្អែកលើការខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការស្តារឡើងវិញដ៏មហិមានៃប្រជាជាតិចិន និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនមានភាពកាន់តែល្អប្រសើរឡើង។
ផ្លូវឆ្នេរសមុទ្រមានប្រវែងប្រហែល ២៨ គីឡូម៉ែត្រ មានកន្លែងគយគន់ទេសភាពនិងផ្លូវកីឡាជាដើម។ ក្នុងអំឡុងពេលសាងសង់ផ្លូវនេះ ដោយបានរក្សាទស្សនៈការពារ"អេកូឡូស៊ីដើម"រហូត ហើយបានស្ដារឡើងវិញនិងការកែលម្អនៅតំបន់អេកូឡូស៊ីមានភាពទន់ខ្សោយ ដែលបានស្ដារឡើងវិញនិងការពារបូរណភាពនិងធម្មជាតិនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រក្នុងកម្រិតជាអតិបរមា៕