លោកXiJinpingផ្ដល់អនុសាសន៍សំខាន់ចំពោះការងារទេសចរណ៍
នាពេលថ្មីៗនេះ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ដល់អនុសាសន៍សំខាន់ដល់ការងារទេសចរណ៍ ដោយបានលើកឡើងថា ចាប់ពីកំណែទម្រង់និងបើកចំហរ ជាពិសេសសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ការអភិវឌ្ឍវិស័យទេសចរណ៍របស់ប្រទេសចិនបានឈានចូលផ្លូវល្បឿនលឿន ហើយបង្កើតបានជាទីផ្សារទេសចរណ៍ក្នុងស្រុកដ៏ធំបំផុតលើពិភពលោក ព្រមនិងក្លាយទៅជាប្រភពភ្ញៀវទេសចរអន្តរជាតិដ៏ធំបំផុតនិងគោលដៅទេសចរណ៍ដ៏សំខាន់ វិស័យទេសចរណ៍រីកលូតលាស់ពីតូចទៅដល់ធំ ពីទន់ខ្សោយទៅខ្លាំងក្លា ហើយក្លាយទៅជាឧស្សាហកម្មសសរស្តម្ភជាយុទ្ធសាស្ត្រដែលងើបឡើងថ្មីនិងជាឧស្សាហកម្មចិញ្ចឹមជីវិតរបស់ប្រជាជននិងឧស្សាហកម្មសុភមង្គលដែលមានលក្ខណៈយុគសម័យយ៉ាងលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានត្រួសត្រាយចេញនូវមាគ៌ាអភិវឌ្ឍន៍ទេសចរណ៍ចិនប្រកបដោយលក្ខណៈពិសេស។
មហាសន្និបាតអភិវឌ្ឍន៍ទេសចរណ៍ទូទាំងប្រទេសចិនបានបើកធ្វើនៅក្រុងប៉េកាំងនាថ្ងៃទី១៧ ខែឧសភា។លោកLi Shuleiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានពាំនាំនូវអនុសាសន៍សំខាន់របស់លោកXiJinpingនិងថ្លែងសុន្ទរកថាក្នុងមហាសន្និបាត ដោយលើកឡើងថា ត្រូវតែរៀនសូត្រនិងអនុវត្តដោយស៊ីជម្រៅនូវអនុសាសន៍សំខាន់និងការអធិប្បាយសំខាន់ជាច្រើនរបស់លោកXiJinpingពាក់ព័ន្ធនឹងការអភិវឌ្ឍទេសចរណ៍ ដើម្បីដើរលើផ្លូវអភិវឌ្ឍន៍ទេសចរណ៍ចិនប្រកបដោយលក្ខណៈពិសេស៕