ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកXi Jinpingប្រធានរដ្ឋចិន

ប្រភព: CRI   |    2024-05-11 15:04:08

តបតាមការអញ្ជើញរបស់លោកMacronប្រធានាធិបតីបារាំង  លោកXi Jinpingប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំងចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែឧសភា។ក្នុងអំឡុងពេលទស្សនកិច្ចលើកនេះ   លោកប្រធានរដ្ឋចិនXi Jinpingនិងលោកប្រធានាធិបតី Macronបានជួបពិភាក្សានៅទីក្រុងប៉ារីស  រួមគ្នាជួបជាមួយអ្នកសារព័ត៌មាន ចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបិទកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការសហគ្រិនចិននិងបារាំង  និងបានធ្វើកិច្ចជំនួបខ្នាតតូចរវាងប្រមុខរដ្ឋនៃប្រទេសចិននិងបារាំងនៅខេត្តHautes-Pyrenees ។ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមចំនួន៤ និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួនជិត២០។ ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសបារាំងបានលើកឡើងថា  ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិនXi Jinpingមានសារសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងបារាំងនិងចិន  ស្វែងរកសក្តានុពលនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក  ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន  និងរួមគ្នាឆ្លើយតបនឹងការប្រឈមសកលជាដើម  "វាមានអំណោយផលដល់ការបង្កើតទំនាក់ទំនងរវាងបារាំងនិងចិនដែលប្រកបដោយទំនុកចិត្តទៅវិញទៅមក  ស្ថិរភាព   ប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវនិងច្នៃប្រឌិតថ្មី  ព្រមទាំងមានទំនួលខុសត្រូវក្នុងយុគសម័យថ្មី"។

លោកLaurent Fabiu ប្រធានគណៈកម្មាធិការរដ្ឋធម្មនុញ្ញបារាំងនិងជាអតីតនាយករដ្ឋមន្ត្រីបារាំងបានលើកឡើងថា   ពិភពលោកនាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិជាច្រើន  ដូចនេះមហាអំណាចទាំងពីរបារាំងនិងចិនត្រូវពួតដៃគ្នាដោយស្មារតីពហុភាគីនិយម  ដើម្បីជំរុញប្រទេសនានាឱ្យរួមគ្នាឆ្លើយតបនឹងការប្រឈមក្នុងតំបន់ដូចជាសន្តិភាព  ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច  បម្រែបម្រួលអាកាសធាតុ  និងសុខាភិបាលជាដើម៕

ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកXi Jinpingប្រធានរដ្ឋចិន