សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងហុងគ្រីធ្វើឡើងនៅទីក្រុងBudapest

ប្រភព: CRI   |    2024-05-09 16:00:43

ខណៈពេលលោកXi Jinpingប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហុងគ្រី នៅថ្ងៃទី៨ខែឧសភា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរួមសហការជាមួយមូលនិធិគាំទ្រប្រព័ន្ធផ្សព្វផ្សាយនិងគ្រប់គ្រងទ្រព្យសម្បត្តិនៃប្រទេសហុងគ្រី រៀបចំសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងហុងគ្រីក្រោមប្រធានបទ"មិត្តភាពចិន-ហុងគ្រី បន្តចារទំព័រថ្មី"នៅទីក្រុងBudapest និងចាប់ដំណើរការនូវគម្រោងជាច្រើនដូចជាការចាក់ផ្សាយភាពយន្តឯកសារ«ឱកាសរបស់ចិន»នៅក្នុងប្រទេសហុងគ្រីនិងការសហការគ្នាផលិតភាពយន្តឯកសារជាដើម ព្រមទាំងចាប់ដំណើរការនូវកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានតន្រ្តី Lisztនៃប្រទេសហុងគ្រី ។

លោកSchmitt អតីតប្រធានាធិបតីហុងគ្រី បានអញ្ជើញចូលរួមក្នុងសកម្មភាពនេះ ព្រមទាំងថ្លែងសុន្ទរកថា។ លោកMedgyessyអតីតនាយករដ្ឋមន្ត្រីហុងគ្រីបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោកShen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Dániel Papp អគ្គនាយកមូលនិធិគាំទ្រប្រព័ន្ធផ្សព្វផ្សាយនិងគ្រប់គ្រងទ្រព្យសម្បត្តិនៃប្រទេសហុងគ្រីនិងលោកBoglárka Illés រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសេដ្ឋកិច្ចជាមួយក្រៅប្រទេសនៃប្រទេសហុងគ្រីបានថ្លែងសុន្ទរកថានៅក្នុងសកម្មភាពលើកនេះដោយឡែកពីគ្នា៕

សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងហុងគ្រីធ្វើឡើងនៅទីក្រុងBudapest