សមិទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកXi Jinpingប្រធានរដ្ឋចិននៅប្រទេសស៊ែប៊ី

ប្រភព: CRI   |    2024-05-09 15:28:30

លោកXi Jinpingប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស៊ែប៊ីចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨ខែឧសភាឆ្នាំ២០២៤  ។សមិទ្ធផលសំខាន់ៗដែលទទួលបានមានដូចខាងក្រោម៖

ក  សេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ《សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋស៊ែប៊ី ស្តីពីការធ្វើឱ្យស៊ីជម្រៅនិងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍រួមវាសនារវាងចិននិងស៊ែប៊ីក្នុងយុគសម័យថ្មី》

ខ   ឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខាឬបានឯកភាពគ្នាដោយភាគីទាំងពីររួមមាន៖

១  《សន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋស៊ែប៊ី》

២  《ពិធីសាររវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ី  ស្តីពីការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ីស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងបច្ចេកទេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ》

៣ 《អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍នៃសាធារណរដ្ឋប្រជាមានិតចិននិងក្រសួងពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសនៃសាធារណរដ្ឋស៊ែប៊ី ស្តីពីការបង្កើត  ជំរុញនិងអនុវត្តយន្តការសម្របសម្រួលការងារនៃផែនការប្រតិបត្តិរយៈពេលកណ្តាលសម្រាប់ការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"រវាងចិននិងស៊ែប៊ី》

៤ 《អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍នៃសាធារណរដ្ឋប្រជាមានិតចិននិងក្រសួងបរិស្ថាននៃសាធារណរដ្ឋស៊ែប៊ីស្តីពីការធ្វើកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍បៃតងជានិរន្តរភាព》

៥《កិច្ចព្រមព្រៀងស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិស៊ែប៊ី》។ល។

សមិទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកXi Jinpingប្រធានរដ្ឋចិននៅប្រទេសស៊ែប៊ី