លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ចាប់ផ្តើមដំណើរថ្មីនៃការកសាងសហគមន៍រួមវាសនារវាងចិននិងស៊ែប៊ីក្នុងយុគសម័យថ្មី ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ
ប្រភព: CRI |
2024-05-09 15:27:42
នៅវេលាថ្ងៃត្រង់ថ្ងៃទី៨ ខែឧសភា តាមម៉ោងក្នុងតំបន់ នៅវិមានស៊ែប៊ីនៃក្រុងBelgrade លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Vucic ប្រធានាធិបតីស៊ែប៊ីបានរួមគ្នាជួបអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចជំនួប ។
លោក Xi Jinping បានលើកឡើងថា រំលឹកឡើងវិញពីប្រវត្តិសាស្ត្រ ចំណងមិត្តភាពរវាងចិននិងស៊ែប៊ី បានបង្កើតឡើងក្នុងការតស៊ូដ៏មហិមាដែលបានរួមគ្នាគាំពារសន្តិភាពនិងវឌ្ឍនភាពសកលលោក គឺបង្កើតឡើងដោយឈាមស្រស់និងជីវិត ។ សម្លឹងមើលទៅអនាគត ការកសាងសហគមន៍រួមវាសនារវាងចិននិងស៊ែប៊ីក្នុងយុគសម័យថ្មី ជាជម្រើសយុទ្ធសាស្ត្ររបស់ភាគីទាំងពីរ ។ ប្រទេសចិនរីករាយចាប់ដៃគ្នាជាមួយស៊ែប៊ី ចាប់ផ្តើមដំណើរថ្មីនៃការកសាងសហគមន៍រួមវាសនារវាងចិននិងស៊ែប៊ីក្នុងយុគសម័យថ្មី ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ ៕