ភាពយន្តឯកសាររឿង《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ》ប្រែជាភាសាបរទេសបានចាក់ផ្សាយនៅប្រទេសហុងគ្រី

ប្រភព: CRI   |    2024-05-09 15:26:46

ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហុងគ្រី កាលពីថ្ងៃទី៨ខែឧសភាតាមម៉ោងក្នុងតំបន់ ពិធីចាប់ដំណើរការការចាក់ផ្សាយភាពយន្តឯកសាររឿង《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ》ប្រែជាភាសាបរទេសដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីក្រុង Budapest ។ លោក Pál Schmitt អតីតប្រធានាធិបតីហុងគ្រីនិងលោក Péter Medgyessy អតីតនាយករដ្ឋមន្ត្រីហុងគ្រីបានសម្តែងការសាទរចំពោះការចាក់ផ្សាយកម្មវិធីនេះ ។ កម្មវិធីនេះនឹងចាប់ផ្តើមចាក់ផ្សាយពីថ្ងៃទី៨ខែឧសភាតទៅតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ហុងគ្រីដូចជាស្ថានីយទូរទស្សន៍ជាតិហុងគ្រីជាដើម ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ភាពយន្តឯកសាររឿង《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ》ប្រែជាភាសាបរទេសដែលចាក់ផ្សាយជាលើកដំបូងនៅប្រទេសហុងគ្រីបានសម្រិតសម្រាំងសុន្ទរកថាគន្លឹះ អត្ថបទ ព្រមទាំងសៀវភៅបុរាណនិងឃ្លាល្បីៗដែលមានក្នុងសុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping ដើម្បីបើកបង្អួចមួយសម្រាប់មិត្តហុងគ្រីស្វែងយល់ពីគំនិតអភិបាលកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping ៕

ភាពយន្តឯកសាររឿង《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ》ប្រែជាភាសាបរទេសបានចាក់ផ្សាយនៅប្រទេសហុងគ្រី