លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង

ប្រភព: CRI   |    2024-05-09 15:25:00

រសៀលថ្ងៃទី ៦ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងនៅវិមាន Elysee ក្រុងប៉ារីស ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានរំពឹងថា ឆ្លងតាមរយៈដំណើរទស្សនកិច្ចលើកនេះ នឹងរួមសហការជាមួយលោកប្រធានាធិបតី Macron ដើម្បីចាប់ផ្តើមដំណើរថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរសម្រាប់ឆ្ពោះទៅរក ៦០ ឆ្នាំបន្ទាប់ទៀតនិងរួមចំណែកថ្មីក្នុងការជំរុញសន្តិភាពនិងស្ថិរភាពពិភពលោក ក៏ដូចជាការអភិវឌ្ឍនិងវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ ។ ដូច្នេះ ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវគោលបំណងដើមនៃការបង្កើតទំនាក់ទំនងការទូត ពោលគឺ ឯករាជ្យម្ចាស់ការ ការយោគយល់គ្នា ចក្ខុវិស័យវែងឆ្ងាយ ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ព្រមទាំងបំពេញបន្ថែមនូវខ្លឹមសារក្នុងយុគសម័យថ្មីដល់គោលបំណងដើមនេះ ៕

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង