ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»ប្រែជាភាសាបរទេស នឹងចាប់ផ្តើមចាក់ផ្សាយនៅប្រទេសស៊ែប៊ី

ប្រភព: CRI   |    2024-05-08 13:17:56

ខណៈពេលដែលលោកXi Jinpingប្រធានរដ្ឋចិនជិតនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស៊ែប៊ី  នៅថ្ងៃទី៧ខែឧសភាតាមម៉ោងក្នុងតំបន់   ពិធីចាប់ផ្តើមផ្សាយភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»ប្រែជាភាសាបរទេស ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅទីក្រុងBelgrade។ លោកVucicប្រធានាធិបតីស៊ែប៊ីបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងព្រឹត្តិការណ៍នេះ ហើយជូនពរដល់ការចាក់ផ្សាយកម្មវិធីនេះនៅប្រទេសស៊ែប៊ី។

លោកVucicបានលើកឡើងថា   សូមអំណរគុណដល់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមសម្រាប់ចំណងមិត្តភាពរវាងស៊ែប៊ីនិងចិន   ហើយរំពឹងទុកថា  នាពេលអនាគតនឹងពង្រឹងការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមកតាមមធ្យោបាយជាច្រើន  ដើម្បីជំរុញចំណងមិត្តភាពរវាងស៊ែប៊ីនិងចិនឡើងដល់កម្រិតថ្មី។

លោកShen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាថា  អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការប្រាស្រ័យទាក់ទងវប្បធម៌និងការរាប់អានគ្នារវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរចិននិងស៊ែប៊ី 

បន្តមិត្តភាពដ៏កក់ក្តៅតាមរយៈកម្លាំងវប្បធម៌ និងត្រួសត្រាយទំព័រថ្មីនៃការបន្តមរតកមិត្តភាពរវាងចិននិងស៊ែប៊ី ។ ការចាប់ផ្តើមផ្សាយជាលើកដំបូងនៃភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»ប្រែជាភាសាបរទេសនៅប្រទេសស៊ែប៊ី  ហាក់ដូចជាបើកបង្អួចមួយសម្រាប់ឱ្យមិត្តស៊ែប៊ីយល់ដឹងពីប្រាជ្ញាអភិបាលកិច្ចរបស់លោកXi Jinping   និងវប្បធម៌ចិន ក៏ដូចជាយល់ដឹងដោយស៊ីជម្រៅពីភាពទាក់ទាញពិសេសរបស់ប្រទេសចិនក្នុងយុគសម័យថ្មី៕

ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»ប្រែជាភាសាបរទេស នឹងចាប់ផ្តើមចាក់ផ្សាយនៅប្រទេសស៊ែប៊ី