ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»ប្រែជាភាសាបរទេសបានចាក់ផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសបារាំង

ប្រភព: CRI   |    2024-05-08 13:17:07

ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង ពិធីចាក់ផ្សាយភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»ប្រែជាភាសាបរទេសដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីក្រុងប៉ារីសនៅថ្ងៃទី៦ខែឧសភា ។ កម្មវិធីនេះបានចាក់ផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសបារាំង ដូចជាវេបសាយ DailyMotion និងស្ថានីយទូរទស្សន៍ព័ត៌មានអឺរ៉ុបជាដើម ។

សូមបញ្ជាក់ថា ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»ប្រែជាភាសាបរទេសបានផ្តោតសំខាន់ទៅលើប្រធានបទស្តីពីការអភិវឌ្ឍបៃតង អរិយធម៌អេកូឡូស៊ី ការកសាងនីតិរដ្ឋ ភាពសម្បូរសប្បាយរួមនិងការអភិរក្សបេតិកភណ្ឌវប្បធម៌ជាដើមដែលបានបង្ហាញយ៉ាងរស់រវើកនូវគតិបណ្ឌិតខាងនយោបាយដ៏ឆ្នើមនិងចំណេះដឹងខាងវប្បធម៌ប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរបស់លោកប្រធានរដ្ឋចិន Xi Jinping ៕

ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»ប្រែជាភាសាបរទេសបានចាក់ផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសបារាំង