លោក Xi Jinping ​ចុះត្រួតពិនិត្យការងារ​នៅសកលវិទ្យាល័យ​វេជ្ជសាស្ត្រ​យោធា​នៃ​កងទ័ព​ជើងគោកចិន

ប្រភព: CRI   |    2024-04-26 17:37:11

ការប៉ះអង្គិចរវាងបាឡេស្ទីននិងអ៊ីស្រាអែលជុំនេះបានអូសបន្លាយអស់រយៈពេលជាង២០០ថ្ងៃហើយ។គិតរហូតដល់បច្ចុប្បន្ន បានបណ្តាលឱ្យជនស៊ីវិលជាង១១ម៉ឺននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួសដែលបានបង្កជាគ្រោះមហន្តរាយមនុស្សធម៌ដ៏គួរឱ្យតក់ស្លុក។

ថ្ងៃទី២៥ខែមេសាឆ្នាំ២០២៤ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា គ្រោះមហន្តរាយមនុស្សធម៌ដ៏គួរឱ្យរន្ថត់នេះ វាជាការសាកល្បងចំពោះខ្សែបន្ទាត់ក្រហមរបស់អរិយធម៌របស់មនុស្សជាតិ ហើយបានក៏លាតត្រដាងនូវមុខមាត់ក្លែងក្លាយរបស់ប្រទេសមួយចំនួនដែលតែងអះអាងនូវអ្វីដេលហៅថា«គាំពារនិងធានារសិទ្ធិមនុស្ស»ផងដែរ។

លោកបានបន្តថា យើងមិនអាចទទួលយកបានទេចំពោះការរីករាលដាលនៃភ្លើងសង្រ្គាមនៅតំបន់ហ្កាហ្សា មិនអាចអត់ទ្រាំចំពោះការសម្លាប់រង្គាលចំពោះស្ត្រីនិងកុមារក្នុងតំបន់ហ្កាហ្សា និងមិនអាចអធ្យាស្រ័យចំពោះការរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីជំរុញការឈប់បទបាញ់គ្នាក្នុងតំបន់ហ្កាហ្សា។ភាគីចិនអំពាវនាវឱ្យបញ្ចប់ការបង្កមហន្តរាយចំពោះប្រជាជនប៉ាឡេស្ទីនក្នុងពេលឆាប់ៗ៕

លោក Xi Jinping ​ចុះត្រួតពិនិត្យការងារ​នៅសកលវិទ្យាល័យ​វេជ្ជសាស្ត្រ​យោធា​នៃ​កងទ័ព​ជើងគោកចិន