រឿងដែលលោក Xi Jinping យកចិត្តទុកដាក់នៅក្នុងមហាសន្និបាតសភាទាំង២របស់ប្រទេសចិន “ផ្លូវ”ទៅកាន់សុភមង្គល

ប្រភព: CRI   |    2024-03-01 15:00:52

ប្រសិនបើចង់មានធូរធារ គួរតែធ្វើផ្លូវជាមុនសិន។ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក លោក X iJinping ប្រធានរដ្ឋចិនបានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍនៃផ្លូវថ្នល់នៅជនបទចិន។

ចេញដំណើរពីក្រុង Lasa ហើយបើកបរទៅកាន់ទិសដៅភាគអាគ្នេយ៍ ផ្លូវបត់បែនរាបស្មើដូចជាខ្សែក្រវាត់ពណ៌សដែលរុំព័ទ្ធភ្នំព្រិល ព្រៃឈើនិងជ្រលងភ្នំ។

“តើឥឡូវផ្លូវទៅកាន់ Motuo បើកចរាចរណ៍ហើយឬនៅ?” ពេលអញ្ជើញចូលរួមការពិនិត្យពិភាក្សានៃគណៈប្រតិភូ XiZang នៅក្នុងកិច្ចប្រជុំលើកទី១នៃសភាតំណាងប្រជាជននីតិកាលទី១២នាខែមីនា ឆ្នាំ២០១៣ លោកXiJinpingបានសួរបែបនេះ។

នៅក្នុងតំបន់ Xizang មានពាក្យមួយឃ្លាពោលថា៖ផ្លូវទៅកាន់ Motuo គឺជាផ្លូវសួគ៌ាពិតប្រាកដ ដែលមានន័យថា វាពិបាកជាងឡើងស្ថានសួគ៌ទៅទៀត។ Motuo ត្រូវបានគេហៅជាយូរហើយថា ជាកោះខ្ពង់រាបដាច់ស្រយាល។នៅក្នុងអំឡុងពេល៨ឬ៩ខែជារៀងរាល់ឆ្នាំនៅពេលដែលភ្នំត្រូវបានបិទដោយព្រិលធ្លាក់ខ្លាំង Motuo ជាមូលដ្ឋានដាច់ដោយឡែកពីពិភពលោក។ដោយសារបញ្ហាផ្លូវថ្នល់ ការស្លៀកពាក់ ការហូបចុក ការរស់នៅ និងការធ្វើដំណើររបស់ប្រជាជននៅ Motuo សុទ្ធតែមានការលំបាក។ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនិងសម្ភារៈសំណង់ពី ៥,០០០ ទៅ ៦,០០០ តោនដែល Motuo ត្រូវការជារៀងរាល់ឆ្នាំ មានតែចាំដល់រដូវកាលព្រិលទឹកករលាយអស់ ទើបអាចដឹកជញ្ជូនដោយមនុស្សនិងសេះទៅកាន់តំបន់ Motuo។ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ Motuo ដែលធ្លាប់ជា “កោះខ្ពង់រាបដាច់ស្រយាល”បានបើកចរាចរណ៍ផ្លូវថ្នូល់ដំបូងទាំងមូល។ ប្រវត្តិសាស្រ្តដែលប្រជាជននៅ Medog មើលឃើញពិភពលោកខាងក្រៅដោយប្រើតែជើងរបស់ខ្លួនត្រូវបានបញ្ចប់ហើយ។

នៅក្នុងមហាសន្និបាតសភាទាំង២ឆ្នាំ២០១៩ ពេលស្តាប់តំណាងមួយរូបនៃខេត្ត Gansu បាននិយាយថា “ស្រុកកំណើតរបស់ខ្ញុំនៅតែគ្មានផ្លូវល្បឿនលឿន យើងចង់មានផ្លូវល្បឿនលឿន ដើម្បីជម្រុញឱ្យស្រុកកំណើតចេញផុតពីភាពក្រីក្រ លោក Xi Jinping បានសួរអ្នកទទួលខុសត្រូវខេត្ត Gansu ដែលកំពុងអង្គុយក្បែរលោកថា “តើមានស្រុកប៉ុន្មានក្នុងខេត្ត Gansu មិនមានផ្លូវល្បឿនលឿន?

ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្លូវល្បឿនលឿន Linda ត្រូវបានបើកដំណើរការជាផ្លូវការ។បន្ទាប់ពីរញ្ជួយដីកម្រិត៦.២រិចទ័រនៅក្នុងស្រុក Jishishan មណ្ឌល Lin xia ខេត្ត Gansu ផ្លូវល្បឿនលឿននេះត្រូវបានប្រជាជនហៅថា “ផ្លូវនៃជីវិត”។

ផ្លូវតភ្ជាប់ដួងចិត្តរវាងលោក Xi Jinping និងប្រជាជន។ផ្លូវមួយក្លាយជាវិថីដ៏ភ្លឺស្វាងដែលផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅប្រជាជននិងផ្សារភ្ជាប់នឹងអនាគត៕

រឿងដែលលោក Xi Jinping យកចិត្តទុកដាក់នៅក្នុងមហាសន្និបាតសភាទាំង២របស់ប្រទេសចិន “ផ្លូវ”ទៅកាន់សុភមង្គល