សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលេខាធិការនៃលេខាធិការដ្ឋានជាដើមធ្វើរបាយការណ៍ការងារចំពោះមជ្ឈិមបក្សកុម្មុយនីស្តចិននិងលោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
យោងតាមការកំណត់ពាក់ព័ន្ធរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន ជារៀងរាល់ឆ្នាំ សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលេខាធិការនៃលេខាធិការដ្ឋាន សមាជិកក្រុមបក្សនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លេខាធិការក្រុមបក្សនៃតុលាការប្រជាជនកំពូលនិងអយ្យការប្រជាជនកំពូលបានធ្វើរបាយការណ៍ការងារជាលាយលក្ខណ៍អក្សរចំពោះមជ្ឈិមបក្សកុម្មុយនីស្តចិននិង លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
លោកXi Jinping បានពិនិត្យរបាយការណ៍ការងារដោយយកចិត្តទុកដាក់ ព្រមទាំងលើកឡើងនូវតម្រូវការដ៏សំខាន់ ដោយគូសបញ្ជាក់ថា ឆ្នាំ២០២៤នេះគឺជាខួប៧៥ នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន គឺជាឆ្នាំដ៏គន្លឹះនៃការសម្រេចគោលដៅនិងភារកិច្ចនៃផែនការ៥ឆ្នាំទី១៤។ ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងកិច្ចប្រជុំពេញអង្គលើកទី២នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ពង្រឹងនិងពង្រីកសមទ្ធិផលការអប់រំប្រធានបទ ជំរុញកិច្ចកសាងទំនើបកម្មតាមបែបផែនចិន ធ្វើឱ្យបានល្អនូវការធ្វើសេចក្តីសម្រេចចិត្តនិងការចាត់ចែងនិងការអនុវត្តភារកិច្ចនានារបស់មជ្ឈិមបក្សកុម្មុយនីស្តចិន៕