លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Sassou ប្រធានាធិបតីកុងហ្គោបានផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកុងហ្គោ

ប្រភព: CRI   |    2024-02-23 18:19:31

ថ្ងៃទី ២២ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Sassou ប្រធានាធិបតីកុងហ្គោបានផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោក Xi Jinping បានលើកឡើងថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកុងហ្គោ ហើយរីករាយក្នុងការធ្វើការជាមួយលោក ដើម្បីចាក់ទុកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាចំណុចថ្មី ធ្វើឱ្យខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កុងហ្គោមានសម្បូរបែបនិងរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកដែលមានកម្រិតខ្ពស់។

លោក Sassou បានថ្លែងថា កុងហ្គោនិងចិនបានអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយដោយផ្អែកលើការជឿទុកចិត្តគ្នានិងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយទទួលបានសមិទ្ធផលជាផ្លែផ្កា ។ ខ្ញុំរីករាយក្នុងការពង្រឹងនិងពង្រីកដល់និងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពមិត្តភាពរវាងកុងហ្គោនិងចិនឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ដើម្បីរួមចំណែកជាវិជ្ជមានក្នុងការជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកដែលមានកម្រិតខ្ពស់៕

លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Sassou ប្រធានាធិបតីកុងហ្គោបានផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកុងហ្គោ